គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹម : កម្មវិធី «VIP Kinal»ប្រចាំឆ្នាំទទួលបានជោគជ័យ

កាលបរិច្ឆេទ: ០៨ កុម្ភៈ ២០២៣

អតិថិជន និងដៃគូសហការរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមប្រមាណជាងបីរយនាក់បានចូលរួមលៀងភោជនាហារក្នុង​កម្មវិធី «VIP Kinal» លើកទីមួយសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ ដោយមានកម្មវិធីចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់ធំគឺម៉ូតូចំនួនពីរ​គ្រឿងផងដែរ។ ក្នុងចំណោមអ្នកចូលរួមទាំងនោះ គឺមានគ្រូពេទ្យ ឱសថការី បុគ្គលិកគ្លីនិកព្យាបាលជំងឺនៅទីក្រុងភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង និងក្រុមហ៊ុនចែកចាយឱសថធំៗ។

ដើម្បីជាកិច្ចស្វាគមន៍ភ្ញៀវកិត្តិយស លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានថ្លែងគូសបញ្ជាក់យ៉ាងដូច្នេះ៖ «ការគាំទ្ររបស់លោកអ្នកចំពោះផលិតផលយើង គឺជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ប្រទេសជាតិយើង  ព្រោះថាលោកអ្នកបានចូលរួមចំណែកផ្តល់សុខមាលភាពដល់ប្រជាពលរដ្ឋខ្មែរ និងចូលរួមបង្កើនសេដ្ឋកិច្ចជាតិផងដែរ»។

«បើគិតមកទល់ពេលនេះ កម្មវិធី VIP Kinal មានវត្តមានអស់រយៈពេល៦ឆ្នាំហើយ។ ក្នុងអំឡុងពេល៦ឆ្នាំនេះ ចំនួនអតិថិជនរបស់សហគ្រាសមកពីឱសថស្ថាន និងគ្លីនិកព្យាបាលជំងឺបានកើនឡើងជារៀងរាល់ឆ្នាំ។ នេះក៏ដោយសារតែពួកគាត់មានទំនុកចិត្តលើគុណភាពរបស់ផលិតផលយើង» នេះជាការលើកឡើងរបស់លោកតិច ស៊ីម៉ូ ប្រធានផ្នែកទីផ្សារក្នុង​ស្រុក។

បន្ទាប់ពីកម្មវិធីជប់លៀងនៅទីក្រុងភ្នំពេញនេះចប់ហើយ នៅមានកម្មវិធីជប់លៀងផ្សេងៗទៀតជាបន្តបន្ទាប់ដែលត្រូវបានរៀបចំឡើងនៅតាមបណ្តាខេត្តនានារហូតដល់ថ្ងៃទី១០ខែ​កុម្ភៈ៕